- Chansa
- 31 មករា 2024
ដើម្បីទទួលបានការអភិវឌ្ឍន៍ និងអនាគតល្អ វិស័យអប់រំជាវិស័យដែលគ្រប់គ្នាមិនគួរមើលរំលង។ ការអប់រំល្អអាចកែច្នៃធនធានមនុស្ស ហើយការគាំទ្រដើម្បីទទួលបានការអប់រំល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរលើច្រើនផ្នែក។ អង្គការហ្គូដណេប៊ឺសកម្ពុជា យល់យ៉ាងច្បាស់អំពីឥទ្ធិពលដែលបានរៀបរាប់ខាងលើ ហើយបានធ្វើការដើម្បីការអប់រំល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការផ្ទាល់ និងតាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាសាលារៀន។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់អាហារូបករណ៍ បង្កើតគម្រោងការសិក្សាបែបចម្រុះ បង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអំណោយជាសាច់ប្រាក់ និងសម្ភារៈ ជូនដល់យុវជន និងកុមារកម្ពុជា ដើម្បីទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍ខ្លួន ។ ជាពិសេស ពួកយើងកំពុងជួយកម្ពុជាធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ហើយជួយប្រជាជនសហគមន៍ និងកុមារនៅតាមតំបន់ក្រីក្រ ឲ្យរស់នៅក្នុងបរិយាកាសល្អប្រសើរ។ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានឧបត្ថម្ភបរិក្ខារសាលារៀនរួមមាន តុសិស្ស ក្តាខៀនប្រើហ្វឺត កង្ហារ សាងសង់កន្លែងលាងដៃ បង្គន់អនាម័យសម្រាប់សិស្សប្រុស សម្ភារៈបណ្ណាល័យ សៀវភៅកុមារក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនឯកសា និងកំព្យូទ័រសម្រាប់លោកគ្រូអ្នកគ្រូ ជាទឹកប្រាក់សរុបចំនួន ១១, ១៥៦.៣៥ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ […]
- Chansa
- 10 មករា 2024
អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺសកម្មហើយមានការគិតយ៉ាងទូលំទូលាយគួរឲ្យកត់សំគាល់។ ពួកគាត់តែងតែទទួលស្វាគមន៍ចំណេះដឹងថ្មីៗ ហើយមានភាពក្លាហានក្នុងការចាកចេញពីការរស់នៅដដែលៗក្នុងបច្ចុប្បន្ន ដើម្បីសិក្សានិងរុករកទិដ្ឋភាពក៏ដូចជាពិភពលោកខាងក្រៅដែលខុសប្លែកវិញ។ ដោយមើលឃើញពីសន្ទុះនៃថាមពលក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់យុវជន រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រយុវជនយ៉ាងពេញទំហឹង ហើយក៏កំពុងស្វែងរកវិធីគាំទ្របែបចម្រុះដើម្បីគាំទ្របន្ថែម។ ក្នុងទស្សវត្សចុងក្រោយនេះ វិស័យអប់រំនៃប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន មិនថាការសិក្សាកម្រិតទាប ឬ កម្រិតខ្ពស់ក្តី ប៉ុន្តែល្បឿននៃការរីកចម្រើននៅតែមានកម្រិត បើធៀបជាមួយតម្រូវការរបស់យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សិស្សានុសិស្សកម្ពុជាភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រជាខ្លាំងនៅក្នុងថ្នាក់រៀន ប៉ុន្តែដោយសារតែកត្តាសិស្សចំនួនច្រើនពេក និងកង្វះវិធីសាស្ត្របង្រៀនបែបចម្រុះ បណ្ដាលឲ្យការចូលរួមក្នុងថ្នាក់ក៏ដូចជាកម្លាំងចិត្តក្នុងការសិក្សារបស់ពួកគាត់ធ្លាក់ចុះ។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះយុវជននិងកុមារកម្ពុជា ដោយចាត់ទុកការគាំទ្រយុវជននិងកុមារ ជាការងារចម្បងរបស់ពួកយើងជានិច្ច ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបានប្រកបដោយក្តីសង្ឃឹម។ កម្មវិធីគាំពារកុមារ កម្មវិធីស្វែងរកការគាំទ្រមតិ សុទ្ធសឹងតែជាកម្មវិធីដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបង្កើតឡើង ដើម្បីគាំទ្រដល់យុវជន និងកុមារជាចំពោះ។ ពួកយើងធ្វើការផ្តោតលើ និងអនុវត្តកម្មវិធីទាំងនេះយ៉ាងយកចិត្តទុកដាក់ហើយលម្អិតបំផុត ពីព្រោះពួកយើងចង់ឃើញមនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យា ជាយុគសម័យដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅដល់ការអប់រំនិងព័ត៌មាន។ ការចុះអន្តរាគមន៍ ឆ្លើយតបជាមួយនឹងសន្ទុះនៃអន្តរកម្មការអប់រំ និងបំណងប្រាថ្នារបស់សិស្សានុសិស្សជំនាន់ថ្មី អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្ថែមសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍ចូលក្នុងកម្មវិធីអប់រំ, បង្កើននិងរក្សាគុណភាពខ្ពស់នៃការអនុវត្តកម្មវិធី រួមជាមួយនឹងការអភិវឌ្ឍន៍គម្រោងថ្មីដើម្បីគាំទ្រសាលារៀន និងសិស្សានុសិស្ស។ ពួកយើងសហការជាមួយបណ្តាសាលា ដើម្បីបង្កើតកម្មវិធីអប់រំថ្មីៗ ក្នុងគោលបំណងសម្រួលសិស្សានុសិស្សកម្ពុជាឲ្យទទួលការសិក្សាបែបផ្តោតលើខ្លួនឯង លើសពីនោះទៅទៀតគឺដើម្បីឲ្យពួកគាត់ទទួលបាននូវការសិក្សាបែបចម្រុះ និងបានចូលរួមក្នុងថ្នាក់ឌីជីថលកម្រិតខុសប្លែកគ្នាជាច្រើន។ បន្ថែមលើនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្តរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង, សកម្មភាពស្វែងរកការគាំទ្រមតិ, កម្មវិធីយល់ដឹងពីវប្បធម៌ចម្រុះ និងបទពិសោធន៍ថ្មីៗជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត លើកកម្ពស់ […]
- Chansa
- 28 ធ្នូ 2023
ពួកយើងមានបំណងធ្វើឱ្យប្រជាជនកម្ពុជា មានអារម្មណ៍ថាត្រូវបានគេផ្តល់តម្លៃ មើលឃើញ និងទទួលស្តាប់ តាមរយៈការចូលរួមចំណែកបែបវិជ្ជមាន ហើយពួកយើងស្វះស្វែងក្នុងការកសាងសាលារៀនដែលពោពេញទៅដោយកត្តាជំរុញភាពក្លាហាន និងពាក្យថាអនាគតល្អនៅក្នុងនោះ។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានបង្កើតបរិយាកាសនៃក្តីស្រលាញ់ និងក្តីសង្ឃឹមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាគោកចេះ ខេត្តកណ្តាល ក្នុងកំឡុងពេលកម្មវិធីឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល ២០២៤។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចុះធ្វើទស្សនកិច្ច គាំទ្រពីធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល និងអាជ្ញាធរប្រចាំតំបន់ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កាដូ រួមមានសម្ភារៈសិក្សា ៣០០ឈុត និងសំលៀកបំពាក់ចំនួន ២៥០សម្រាប់ ទៅកាន់សិស្សានុសិស្សឆ្នើម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍខ្លួនឯងបានយ៉ាងល្អប្រសើរ។ អាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សានុសិស្សក៏ទទួលបានកាដូពីកម្មវិធីនេះផងដែរ។ នៅក្នុងកម្មវិធីប្រគល់កាដូ លោក រស់ ធារិទ្ធ ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល បានចែករំលែកសារលើកទឹកចិត្តទៅកាន់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកចេះថា “ខ្ញុំសង្ឃឹមថាសិស្សគ្រប់គ្នានឹងបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយក្លាយជាធនធានមានទេពកោសល្យដែលនឹងជួយគាំទ្រសហគមន៍ និងប្រទេសរបស់ខ្លួន ហើយពួកយើងនឹងផ្តល់ការគាំទ្របន្ថែមនាពេលអនាគត”។ បន្ថែមលើនោះទៅទៀត លោក ប៊ិច សូភុន ប្រធានក្រុមប្រឹក្សាឃុំគោកចេះ […]
- Chansa
- 21 ធ្នូ 2023
អង្គការហ្គូដណេប៊ឺសកម្ពុជាមានកាតព្វកិច្ច និងមានឆន្ទះខ្ពស់ក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ។ ហើយក្នុងបំណាច់ឆ្នាំ២០២៣ ពួកយើងមានកិត្តិយសក្នុងការរៀបចំកម្មវិធីបើកសន្និបាតលើកទី១ របស់សហគមន៍ដឹកជញ្ជូនហ្គូដលីង ជាមួយប្រជាជនសហគមន៍ និងដៃគូសហការ។ កាលពីថ្ងៃទី ១ ខែធ្នូ សហគមន៍ហ្គូដលីង (គម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា) បានរៀបចំកម្មវិធីសន្និបាតរបស់ខ្លួនដែលប្រារព្ធឡើងនៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមវត្តមានរបស់លោក Jang Dongwon នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា- GNC, លោកស្រី Che Jungwon នាយិការងប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – KOICA, លោក ទុយ ច័ន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ សមាជិករបស់សហគមន៍ហ្គូដលីង និងភាគីពាក់ព័ន្ធជាមួយគម្រោងគ្រប់រូប។ នៅក្នុងកម្មវិធី លោក ទុយ ច័ន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហ្គូដណេប៊ឹសកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ខណ្ឌដង្កោ និងគាំទ្រប្រជាជនសហគមន៍យ៉ាងជាប់លាប់។ លោកបានបន្តដោយការថ្លែងអំណរគុណចំពោះអ្នកបើកបរគ្រប់រូបសម្រាប់ឆន្ទៈ ក្នុងការអភិវឌ្ឍន៍ការជីវភាពរបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ជាចុងក្រោយគាត់បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យខិតខំផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបន្តសហការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ។ ជាមួយការកោតសរសើរដ៏ខ្ពង់ខ្ពស់ កម្មវិធីបានបន្តជាមួយនឹងការប្រកាសផ្តល់រង្វាន់ដល់អ្នកបើកបរដែលបានបញ្ចប់ការ ទូទាត់សងត្រឡប់ដោយជោគជ័យ ថ្នាក់ដឹកនាំក្រុមសហការ និងអ្នកដែលបំពេញភារកិច្ចបានល្អ (អ្នកដែលបានផ្តល់របាយការណ៍ចំណូល-ចំណាយប្រចាំខែបានត្រឹមត្រូវ)។ បន្តដោយកម្មវិធីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា […]
- Chansa
- 15 ធ្នូ 2023
កាលពីថ្ងៃទី៧ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីកម្មវិធីបញ្ចប់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (ហៅកាត់ថា មជ្ឈមណ្ឌល HRD) និងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារ ខេប៊ី គូកមីន។ កម្មវិធីនេះប្រព្រឹត្តជាមួយអ្នកចូលរួមចំនួន ១៣០នាក់ រួមមានអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា វត្តមានរបស់មន្ត្រីរាជកា ក្រុមហ៊ុនឯកជនក្នុងស្រុក រួមជាមួយសិក្សានុសិស្សដែលកំពុងបញ្ចប់ការសិក្សាចំនួន ៥៩នាក់ផ្សេងទៀតដែលបានអញ្ជើញចូលរួមកម្មវិធី ។ ចាប់ផ្តើមដោយសំឡេងទះដៃស្វាគមន៍ប្រកបដោយថាមពល សិស្សានុសិស្សរបស់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” បានឡើងធ្វើបទបង្ហាញ អំពីសមិទ្ធផលការសិក្សាប្រកបដោយភាពជឿជាក់ជាមួយបទបង្ហាញវីដេអូ និងការបង្ហាញគម្រោងដោយផ្ទាល់ស្តីពីការវិភាគទិន្នន័យ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Android, iOS) រចនាសម្ព័ន្ធនៃប្លក់ឆេន (blockchain) និងសមិទ្ធផលផ្សេងៗដែលពួកគេសម្រេចបាន ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ […]
- Chansa
- 23 វិច្ឆិកា 2023
ពួកយើងជឿថា វិស័យសុខាភិបាលគួរទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដូចគ្នាទៅនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសក្លាយជាដៃគូសហការរបស់ក្រសួងសុខាភិបាលកម្ពុជា និងបានជួយប្រជាជនសហគមន៍។ ក្នុងកំឡុងពេលបំណាច់ឆ្នាំ២០២៣នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពួកយើងមានឱកាសចូលរួមគាំទ្រជាជំនួយឧបត្ថម្ភ ហើយបានរៀបចំកម្មវិធីប្រគល់អំណោយទាំងអស់ជូនដល់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកតំណាងឲ្យក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។ ដោយមានការគាំទ្រពីម្ចាស់ជំនួយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កំរិត D ចំនួន ៦២៨០០ ឈុត ជូនទៅកាន់វិស័យសុខាភិបាល ដើម្បីពង្រឹងកម្មវិធីគាំពារសុខភាពក្នុងប្រទេសកម្ពុជា និងដើម្បីប្រើប្រាស់ក្នុងការការពារបុគ្គលិកសុខាភិបាលក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងទីក្រុងភ្នំពេញ ពីហានិភ័យការងារ កាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងជំងឺឆ្លង។ នៅក្នុងកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបញ្ជូនបុគ្គលិក ក៏ដូចជាអំណោយជាសម្ភារៈ កម្មវិធីសុខភាព និងការគាំទ្រផ្សេងៗទៀតមកកាន់ក្រសួងសុខាភិបាល មណ្ឌលសុខភាព និងប្រជាជនសហគមន៍យ៉ាងពេញលេញ។ […]
- Chansa
- 27 តុលា 2023
នៅថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ សមាជិកក្រុមរ៉ូតារីដុងថាន់ នៃរ៉ូតារីអន្តរជាតិស្រុក៣៧៥០ដែលមានលោក គីម សេហ៊ូនជាប្រធានបានចុះទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធកម្មវិធីប្រគល់សួនកុមារ “លេងទីនេះ” ដ៏ទំនើបនិងមានសុវត្ថិភាព ជូនដល់សាលាបឋមសិក្សាព្រៃសរ ព្រមទាំងបានចែកជូនកាបូប និងសម្ភារៈសិក្សាចំនួន ៥២៤ឈុត ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រៃសរ ។ កម្មវិធីបានដំណើរការក្រោមវត្តមានរបស់លោក គីម សេហ៊ូន ប្រធានក្រុមរ៉ូតារីក្លឹប លោក ទិត ផានិត នាយករងរដ្ឋបាលខណ្ឌដង្កោ លោក វែន សុគុណ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌដង្កោ លោក សួង សំអុល ចៅសង្កាត់ព្រៃសរ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរ។ នេះជាដំណើរទស្សកិច្ចលើកទីពីររបស់ក្រុមរ៉ូតារីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងក្នុងខែមីនាកន្លងទៅ ដែលពេលនោះសមាជិកក្រុមបានចុះមក ក្នុងគោលបំណងធ្វើការសិក្សា និងរៀបចំអភិវឌ្ឍ ‘គម្រោងសួនកុមារ ជាមួយរ៉ូតារីក្លឹប #១គម្រោងលេងទីនេះនៃអឹមវីអឹល (#1 Play here of MVL’ )។ […]
- Chansa
- 6 តុលា 2023
ភាពក្រីក្រ គឺជាបាតុភូតពហុវិមាត្រដែលប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិត រួមទាំងសុខភាព ការអប់រំ និងការចូលរួមផ្សេងៗ [UNICEF 2019-2023]។ នៅក្នុងប្រទេសកម្ពុជា មានគ្រួសារ ភូមិនិងសហគមន៍ជាច្រើនដែលកំពុងប្រឈមមុខជាមួយបាតុភូតនេះ។ ជីវិតជួបការលំបាក ពីព្រោះខ្ទង់ចំណូលនិងខ្ទង់ចំណាយមិនសមាមាត្រគ្នា។ ប្រជាជនកម្ពុជាមិនអាចទប់ទល់ជាមួយតម្លៃក្នុងការរស់នៅនោះទេ។ បញ្ហាប្រឈមនេះធ្វើឲ្យមានបញ្ហាសង្គម និងសេដ្ឋកិច្ចជាច្រើន ហើយពេលខ្លះអាចឈានទៅដល់ជម្លោះ និងការបំពាននៅក្នុងសង្គម។ ប្រជាជនទទួលបានប្រាក់ខែស្តួចស្តើងពីការងារប្រើប្រាស់កម្លាំងពលកម្ម ជាពិសេស ក្នុងតំបន់ជនបទ បុគ្គលិករកចំនូលបានចន្លោះពី ១២០ ទៅ ២០០ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ [Wageindicator.org 2023] ។ ប្រាក់បៀវត្សកម្រិតនេះ មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្លៃអាហារ ប្រេងសាំង ការសិក្សា និងការថែទាំសុខភាពដែលកើនឡើងនោះទេ ហើយជាលទ្ធផលកុមារ និងយុវជនសម្រេចចិត្តបញ្ចប់ការសិក្សា ប្រជាជនរស់នៅជាមួយនឹងជំងឺឈឺថ្កាត់ សារពាង្គកាយលូតលាស់មិនពេញលេញ បញ្ហាសុខភាព និងគ្មានសុភមង្គល ដោយសារត្រូវរស់នៅបែកគ្នា ឬ ត្រូវធ្វើការងារខុសច្បាប់ ដែលមានហានិភ័យខ្ពស់។ អង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងស្វែងរកដំណោះស្រាយក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ និងអាចរស់នៅបានដោយមិនចាំបាច់បៀតបៀនធម្មជាតិ និងមនុស្សជុំវិញខ្លួន។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្សារភ្ជាប់ឱកាសបង្កើនប្រាក់ចំនូល ដល់ពលរដ្ឋសហគមន៍ដោយគំនិតអាជីវកម្ម ជំនាញ វគ្គបណ្តុះបណ្តាល និងមូលធន […]
- Chansa
- 22 កញ្ញា 2023
ចាប់តាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (Mirae) ប្រចាំអង្គការហ្គូដណេប៊ឺសចំនួន ១៦ រូប ដឹកនាំដោយលោក កាំង សេឆាង បានចុះទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងបានធ្វើកម្មវិធីអប់រំ សម្រាប់សិស្សានុសិស្សចំនួន ១៦០នាក់នៅសាលាបឋមសិក្សាពង្រ។ ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (MFSV) ប្រចាំអង្គការហ្គូដណេប៊ឺស បានចាប់ផ្តើមសកម្មភាពស្ម័គ្រចិត្ត ដោយផ្ដល់ជំនួយលើការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាពង្រ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សាលាបឋមសិក្សាពង្រមានថ្នាក់រៀនត្រឹមតែចំនួន៤ ប៉ុណ្ណោះ ដែលចំនួននេះ មិនអាចផ្គត់ផ្គង់ឲ្យបរិយាកាសសិក្សាអាចទទួលបានគុណភាពល្អ ជូនដល់សិស្សានុសិស្សច្រើនជាង៤០០ នាក់បាននោះទេ។ ក្រោមជំនួយពីក្រុមស្ម័គ្រចិត្ត (MFSV), សាលារៀននឹងទទួលបានថ្នាក់រៀនចំនួន៤ បន្ទប់បន្ថែមទៀត នាឆ្នាំក្រោយ។ ពួកយើងរំពឹងថា សិស្សានុសិស្សគ្រប់រូបអាចសិក្សាក្នុងបរិស្ថានដែលល្អប្រសើរជាងមុន។ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី លោក កាំង សេឆាង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត (MFSV) មានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីស្រលាញ់រាប់អានគ្រប់រូប ដែលបានទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅ”។ ពួកយើងរំពឹងថា […]