អង្គការហ្គូដណេប៊ឺសកម្ពុជា

អង្គការហ្គូដណេប៊ឺសកម្ពុជា ជាការិយាល័យដៃគូរមួយក្នុងចំណោមការិយាល័យទាំង ៤១ប្រទេសរបស់អង្គការហ្គូដណេប៊ឺសអន្តរជាតិ (GNI)។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចាប់ផ្ដើមបេសសកម្មនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ក្នងគោលបំណងចូលរួមផ្សព្វផ្សាយ ការអភិវឌ្ឍន៍សហគមន៍ក្នុងប្រទេសកម្ពុជា។
អង្គការហ្គូដណេប៊ឺសកម្ពុជាពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្មវិធីចម្បងចំនួន ៩ រួមមាន៖ ១)កម្មវិធីគាំពារកុមារ ២)ការស្វែងរកការគាំទ្រមតិ ៣)អប់រំ ៤)សុខភាព ៥)ទឹកស្អាតនិងអនាម័យ) ៦)ការអភិរក្សបរិស្ថាន ៧)ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ ៨)កម្មវិធីបង្កើនប្រាក់ចំណូល ៩) កម្មវិធីមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់។
អង្គការហ្គូដណេប៊ឺសកម្ពុជា មានទីស្នាក់ការកណ្ដាលចំនួន១ ទីតាំងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចំនួន៦ ការិយាល័យគម្រោងកយកាចំនួន៣ និងទីតាំងគម្រោងច្នៃប្រឌិតថាមពលពន្លឺព្រះអាទិត្យចំនួន១។
បេសកកម្ម
បេសកកម្ម

យើងគឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការអភិវឌ្ឍតាមបែបច្នៃប្រឌិត ធ្វើការផ្ទាល់ជាមួយប្រជាជនដែលងាយរងគ្រោះ តាមរយៈវិធីសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាព។

ចក្ខុវិស័យ
ចក្ខុវិស័យ

យើងព្យាយាមបង្កើតសង្គមមួយដែលជាសង្គមសប្បាយរីករាយបំផុតសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជារស់នៅជាមួយក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដោយគ្មានភាពក្រីក្រ។

គុណតម្លៃស្នូល
គុណតម្លៃស្នូល

• យើងបម្រើពលរដ្ឋដែលត្រូវការជំនួយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ជំនឿ និងសញ្ជាតិ។


• យើងរៀបចំអ្នកស្ម័គ្រចិត្តក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ដោយផ្ទាល់។


• យើងផ្សព្វផ្សាយអំពី លើកតម្កើងស្វ័យភាពនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់បុគ្គល គ្រួសារ និងសហគមន៍។


• យើងសហការជាមួយពលរដ្ឋគ្រប់គ្នាដែលយល់អំពីបេសសកម្ម និងកម្មវិធី។


• យើងលើកកម្ពស់សិទ្ធកុមារជាចម្បង។


• យើងធ្វើការប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងប្រតិបត្តិដោយតម្លាភាព។


• យើងពង្រឹងភាពជាពលរដ្ឋសកល ប្រកបដោយក្រមសីលធម៌។


• យើងធ្វើការលើកទឹកចិត្តអោយពលរដ្ឋចូលរួមសហការក្នុងការងារអភិវឌ្ឍន៍ ក្នុងនាមជាសមាជិកអង្គការហ្គូដណេប៊ឺស។