សកម្មភាពរបស់យើងភាគច្រើន ត្រូវបានអនុវត្តដោយបុគ្គលិកស្ម័គ្រចិត្ត និងផ្ដូចផ្ដើមឡើងដោយសហគមន៍ខ្លួនឯងផ្ទាល់។ អង្គការហ្គូដណេប៊ឺសកម្ពុជា​ ចូលរួមសម្របសម្រួលដល់ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍ និងការប្រជុំសំខាន់ៗមួយចំនួន ប៉ុន្តែជាគោលការណ៍យើងតែងតែពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រង និងដឹកនាំដោយខ្លួនឯង។

ក្រុមគោលដៅផ្សេងទៀតដែលអង្គការហ្គូដណេប៊ឺសកម្ពុជាកំពុងធ្វើជាមួយរួមមាន គណៈកម្មការទ្រទ្រង់សាលារៀន ក្រុមប្រឹក្សាកុមារ ក្រុមកុមារ និងយុវជនស្ម័គ្រចិត្តសហគមន៍ ក្រុមបង្កើតប្រាក់ចំណូល សហគមន៍កសិកម្ម និងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ជាដើម។

ក្នុងមួយឆ្នាំម្ដង អង្គការហ្គូដណេប៊ឺសកម្ពុជា កៀរគរគណៈកម្មការអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់មកជួបជុំគ្នាដើម្បីឱ្យពួកគេធ្វើការចែករំលែក ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក និងបង្ហាញអំពីសមិទ្ធិផលដែលក្រុមបានបង្កើតឡើង។

អាន​បន្ថែម